Showing posts with label Emulator. Show all posts
Showing posts with label Emulator. Show all posts

Sunday, October 7, 2012

វិធី​ប្ដូរ​ Boot Screen នៅ​ក្នុង​ Windows 7


ជា​ទូទៅ​នៅ​ពេល​ដែល​អ្នក​បើក​កុំព្យូទ័រ​របស់​អ្នក​ នោះ​អ្នក​នឹង​ឃើញ​ Windows 7 Boot Screen ដែល​មាន​រូប Logo របស់​ Windows 7 ចេញ​មក​ជាមួយ​នឹង​ពាក្យ​ Starting Windowsហើយ​ទើប​អាច​បើក​ចូល​ទៅ​ក្នុង Windows បាន។ តែ​អ្នក​ចង់​ដឹង​ទេ​ថា​ តើ​យើង​អាច​កែ​ប្រែ​រូប​ Logo របស់​ Window 7 ជា​រូប​ភាព​ណា​មួយ​ដែល​យើង​ចង់​បាន​ដែរ​ឬ​ទេ? ជាក់​ស្ដែង​ណាស់​យើង​មាន​វិធី​នៅ​ក្នុង​ការ​កែ​ប្រែ​ឬ​ប្ដូរ​ Logo នៃ​រូប Start Screen នៅ​ក្នុង​ Windows 7 របស់​អ្នក​បាន​យ៉ាង​ងាយ។ ដើម្បី​អាច​ប្ដូរ​បាន​អ្នក​ត្រូវ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖
១. ដំបូង​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី​ Windows 7 Boot Updater តាម​លីង​នេះ http://www.mediafire.com/?vk93rzcxnf7cf25
២. បន្ទាប់​មក​អ្នក​ត្រូវ​ដំឡើង​កម្មវិធី​នេះ​តាម​​ធម្មតា
៣.​ អ្វី​ដែល​អ្នក​ត្រូវ​អនុវត្ត​បន្ត​ គឺ​អ្នក​ត្រូវ​ Design រូបភាព​ Logo សម្រាប់​ដាក់​ពេល​ Boot Screen ​ឬ​អ្នក​អាច​ចូល​ទៅ​ទាញ​យក​តាម​លីង​នេះ​ http://browse.deviantart.com/?qh=&section=&global=1&q=Win7-Boot-Animation http://bit.ly/KQvSla ហើយ​អ្នក​ចាំបាច់​ត្រូវ​ Extract វា​ទៅ​កាន់​ទីតាំង​ណា​មួ​យ​ដែល​ងាយ​ស្រួល​រក​
៣. ក្រោយ​មក​​ទៀត​អ្នក​ត្រូវ​បើក​ចូល​ទៅ​កាន់​កម្មវិធី Windows 7 Boot Update ហើយ​វា​នឹង​ចេញ​ផ្ទាំង​មួយ​
ដូច​ច្នេះ​ដើម្បី​អាច​កែ​រូប​ Animation ពេល​ Boot Screen បាន​អ្នក​ចាំបាច់​ត្រូវ​ចុច​លើ Drop Down menu របស់ Animation រួច​ជ្រើស​រើស​យក​ពាក្យ Animation
ហើយ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដើម្បី​ឱ្យ​អ្នក​ចូល​ទៅ​ចុច​យក Folder របស់​ Animation ដែល​អ្នក​បាន​ទាញ​យក​មក​ខាង​លើ​ ។ ដូចនេះ​អ្នក​ត្រូវ​ចុច​លើ​ folder រូប​ Animation នោះ​ហើយ​ចុច​លើ​ Select Folder
៤. ប្រសិន​បើ​អ្នក​ចង់​ប្ដូរ​ពណ៌​ Background អ្នក​ត្រូវ​ចុច​លើ​រូប​ពណ៌​ខ្មៅ​នៃ​ពាក្យ Background ហើយ​បន្ទាប់​មក​វា​នឹង​ចេញ​ពណ៌​ឱ្យ​អ្នក​ជ្រើស​រើស​។ ពេល​ជ្រើស​រើស​ចប់​អ្នក​ត្រូវ​ចុច​ OK ។
៥. ម្យ៉ាងវិញទៀត​អ្នក​ក៏​អាច​ដាក់​ជា​ Text ខ្លីៗ​នៅ​ពី​ក្រោម Starting Windows បាន​ផង​ដែរ​ដោយ​ចុច​លើ Text រួច​បំពេញ​ពាក្យ​ណា​មួយ​ដែល​អ្នក​ចង់​ដាក់​ដូច​ជា​ឈ្មោះ​ឬ ពាក្យ​ស្វាគមន៍​ជា​ដើម។
៦. នៅ​ពេល​ដែល​អ្នក​កំណត់​រួច​រាល់​អស់​ហើយ​អ្នក​អាច​ចុច Play ដើម្បី​ត្រួត​ពិនិត្យ​មើល​ការ​កំណត់​របស់​អ្នក​ឬ​ចុច​ Full Screen ដើម្បី​មើល​ពេញ​អេក្រង់​។
៧. នៅ​ទី​បញ្ចប់​អ្នក​នឹង​បាន​ផ្ទាំង​ Boot Screen ថ្មី​មួយ​ដែល​ជា​ស្នាដៃ​របស់​អ្នក​យ៉ាង​ពិត​ប្រាកដ។​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​អ្នក​អាច​កំណត់​វា​ទៅ​តាម​ទម្រង់​ផ្សេងៗ​តាម​ដែល​អ្នក​ត្រូវ​ការ៕

Friday, October 5, 2012

បម្លែងលក្ខណៈMemory Card ពី 1GB ទៅ 2GB


1GB to 2GB Converter
 យើងអាចប្រើកម្មវិធីនេះដើម្បីបម្លែងលក្ខណៈកាតចងចាំដែលមានទំហំ1GBឲ្យទៅជាទំហំ2GBបាន។
សូមធ្វើតាមការណែនាំខាងក្រោម:
ត្រូវទាញឯកសារទាំងឡាយដែលមាននៅក្នុងកាតចងចាំទាំងអស់ទុកនៅទីតាំងណាមួយសិនដើម្បីជាសវាងការបាត់បង់។

ITools


-កម្មវិធី ITools គឺជាកម្មវិធីមួយសម្រាប់បញ្ជូល បទចម្រៀង,ខារ៉ាអូខេ,វីឌីអូ,រឿង,ហ្គេម,រួបភាពឲ្យអាចដំណើរការបានទៅលើទូរស័ព្ទ iPhone 1,3G,3GS,4,4S  iPad 1,2  iPod touch 1,2,3,4បានយ៉ាងងាយស្រួល ។

Post To All Of Your Facebook Groups on One Click


I think this post very useful for you. Now you can do 100 or most work one time.
Go your website and choose your want post. After go your facebook site.

NOW DO THIS ONE 

 Go This site 

Add 100,000 Members for one Click (Facebook Group)


It's Trust, Do This workers
  1.  Go Your Facebook Account
  2. Off  Secure Browsing OFF (Facebook Account Settings >> Security Settings >> Secure Browsing)
  3. Choose Your Browser 

Speed Up Internet 30%


There is a simple windows trick, I tried it and felt the difference, it made my internet connection 20% - 30% speedy, and then only I got the idea to share it with you all.
  •  Go to Start – Run or Click Windows key +R
 

Saturday, September 29, 2012

Color Test

Thursday, September 27, 2012

លេង​ហ្គេម​របស់​ម៉ាស៊ីន​ហ្គេម Wii នៅ​លើ​កុំព្យូទ័រ


The Wii គឺជា Home video game console ដែល​ត្រូវ​បាន​បញ្ចេញ​លក់​នៅ​ក្នុង​ទី​ផ្សារ​ពិភពលោក​តាំង​ពី​ឆ្នាំ​២០០៦ វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន Nintendo Wii ហើយ​វា​ជា​គូរ​ប្រជែង​យ៉ាង​ខ្លាំង​ក្លា​ជា​មួយ Xbox 360 របស់Microsoftនិង Playstation 3 របស់ Sony

ជា​មួយ​និង​ហ្គេម​របស់ Wii យើង​អាច​រីក​រាយ​កម្សាន្ត​យ៉ាង​សប្បាយ​ជា​មួយ​បច្ចេកវិទ្យា​ចំឡែកៗ​ដូច​ជា ការ​លេង​ហ្គេម​ដោយ​ប្រើ​សកម្មភាព​របស់​យើង​ផ្ទាល់ ឩទាហរណ៍ ការវាយ Tennis , ការហាត់ប្រាណការ​វាយ​កូន​ហ្គោល​ជា​ដើម ។ ក្នុង​ការ​បញ្ជា​ហ្គេម​យើង​អាច​ប្រើ​ប្រាស់ Wiimote controller ឬក៏ Game Cube Controller សម្រាប់​បញ្ជា​ផង​ដែរ។
ចំពោះ​ហ្គេម​របស់​វា​មាន​លក្ខណៈ​ 3D , ល្បឿន​លឿន និង​រូបភាព​ច្បាស់​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់។​តើ​យើង​ធ្វើ​ដូច​ម្តេចទើប​អាច​លេង​ហ្គេម​របស់ Wii លើ​កុំព្យូទ័រ​របស់​យើង​បាន?
ថ្ងៃ​នេះ PANDA4FREE លើក​យក​កម្មវិធី​មួយ​ដែល​អាច​ឱ្យ​យើង​អាច​លេង​ហ្គេម​របស់ Wii បាន​លើ PC របស់​យើង​ផ្ទាល់ គឺ Dolphin-Emulator។

តម្រូវការ

Download Dolphin-Emulator

Note : វាដំណើរកាជាមួយ File ISO របស់ Wii Game
Download ISO game : http://www.wiiiso.com

កម្មវិធីលេង​ហ្គេម​របស់​ម៉ាស៊ីន​ PS1 លើ​កុំព្យូទ័រ


មិត្ត​អ្នក​អាន​មួយ​ចំនួន​បាន​ស្គាល់ និង​ធ្លាប់​បាន​លេង​ហ្គេម​របស់​ម៉ាស៊ីន​ហ្គេម PS1 ហើយ​ថា វា​ពិត​ជា សប្បាយ​លេង ទោះ​បី​​វា​ជា​ម៉ាស៊ីន​ហ្គេម​ដំបូង​គេ​របស់ Sony ក៏​ដោយ។
 ថ្ងៃ​នេះ PANDA4FREE និង​លើក​យក​កម្មវិធី​មួយ​ដែល​អាច​ឱ្យ​យើង​លេង​ហ្គេម​របស់​ម៉ាស៊ីន PS1 បាន​យ៉ាង​ស្រួល គ្មាន​ភាព​រអាក់​រអួល នោះ​គឺ កម្ម​វិធី epsxe វា​អាច​លេង​ដោយ​ប្រើ Disc ឬ ISO ក៏បាន។
 តម្រូវការកម្មវិធីៈ

  • Intel Pentium 4 or higher
  • Ram 128MB
  • VGA 32MB
នេះគឺជា Link សម្រាប់ Download ISO របស់ហ្គេម PS1 : http://www.emuparadise.me/roms/psx/

លេង​ហ្គេម​របស់​ម៉ាស៊ីន Nintendo DSលើ​កុំព្យូទ័រ


Nintendo DS គឺ​ជា handheld system ថ្មី​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​ Nintendo​ ។​ វា​ត្រូវ​បាន​បញ្ចេញ​លក់​ក្នុង​ឆ្នាំ​ ២០០៤​ ហើយ​វា​គឺ​ជា​ handheld system ដំបូង​គេ​ដែល​មាន​អេក្រង់​ដល់​ទៅ​ពីរ​។ ចំ​ពោះ​កំថ្មី​របស់​វា​ត្រូវ​បាន​គេ​ហៅ​ថា​ DS Lite ដែល​បាន​ចេញ​លក់​ក្នុង​ឆ្នាំ​ ២០០៦​។
ថ្ងៃ​នេះ PANDA4FREE នឹង​លើក​យក​វិធី​សាស្រ្ត​លេង​ហ្គេម Nintendo DSនៅ​លើ ​កុំព្យូទ័រ ជា​មួយ​កម្មវិធី DeSmuME 0.9.7 
ចំពោះ​ការ​លេង​ហ្គេម​របស់​វា​យើង​គ្រាន់​តែ Download roms ដែល​មាន extension NDS យក​មករួច​បើក​កម្មវិធីDeSmuMe => បន្ទាប់​មក​ចូល File Menu => Open Rom ជា​ការ​ស្រេច ។
Download :

លេងហ្គេមរបស់ម៉ាស៊ីន PS2 នៅលើកុំព្យូទ័រ ជាមួយនិង Best Configuration


មិត្ត​អ្នក​អាន​មួយ​ចំនួន បាន​ស្គាល់​ពី​ម៉ា​ស៊ីន​ហ្គេម PS2 ហើយ​ថា​វា​ជា​ម៉ាស៊ីន​ហ្គេម​ដែល​មាន​ប្រជា​ប្រិយ​ភាព ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទោះ​បី​ជា​​ម៉ាស៊ីន​ហ្គេម​នេះស្ថិត​នៅ​សេរី​ចាស់ មិន​ដូច​ម៉ាស៊ីន​ហ្គេម​ជំនាន់​ថ្មី​ដូច​ជា XBOX 360, Wii, PS3 ក៏​ដោយ ប៉ុន្តែ​ហ្គេម​របស់​វា​នូវ​តែ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​លើ​ពិភព​លោក​លេង​កម្សាន្ត​ ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​កោត​សរសើ​ថា​ល្អ ពិត​ជា​សប្បាយ​លេង​ថែម​ទៀត។
ដូ​ច្នេះ​ថ្ងៃ​នេះ PANDA4FREE បាន​យក​កម្មវិធី​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កម្មវិធី​លេង​ហ្គេម PS2 លើ​កុំព្យូទ័រ ល្អ​ជាងគេ​និង​ឈាន​មុខ​គេ​មក​បង្ហាញ​ប្រាប់​មិត្ត​អ្នក​អាន។ កម្មវិធី​នេះ​ឈ្មោះ​ថា PCSX2 ជំនាន់ទី0.98 r4600ហើយ CMយើង​បាន​រៀប​ចំនូវ Plug-in with Bios ដើម្បី​ឱ្យ​ហ្គេម​របស់​យើង​លេង​ហ្គេម​បាន​ស្រួល និង សម្លេង​គ្មាន​ភាព​រអាក់​រអួល​ផង​ដែរ។
Download :  Visual C++ 2010 (x86) runtime package  (ចាំបាច់សម្រាប់ដំណើរការកម្មវិធី)
Download : PCSX2
តម្រូវការកម្មវីធី
សម្រាប់ម៉ាស៊ីនទាបបំផុត ល្បឿនហ្គេម (90-95%)
    • CPU : Intel Dual Core 1.7Ghz
    • Ram : 1GB
    • VGA: 128MB
សម្រាប់ម៉ាស៊ីនដែលដំណើរការស្រួល ល្បឿនហ្គេម (95-100%)
    • CPU : Intel Core 2 Duo 2.0Ghz
    • Ram : 1GB
    • VGA: 512 MB
វិធី Configuration ទីតាំងរបស់ Plug-in និង Biosដំបូង
នៅ​ពេល​ដំណើរ​ការ​ដំបូង​វា​ទាម​ទារ​ឱ្យ​យើង​ជ្រើស​រើស​ទីតាំង Plug-in, Bios និង Memory Card ជា​ដើម។
តែ​យើង​ក៏​អាច Configuration ទី​តាំង​នេះ​សារ​ជា​ថ្មី​ម្តង​ទៀត​ដោយ​ចូល​ទៅ​កាន់
Config => Plugin/Bios Selector រួច​កំណត់​ដូច​ខាង​ក្រោមៈ
វិ​ធី​សាស្រ្ត Configuration ដើ​ម្បី​ឱ្យ​ហ្គេម​លេង​បាន​ស្រួល​និង​មាន​ល្បឿន​លឿន
  • ភាពខុសគ្នារវាង Disc ឬ ISO ប្រភេទ NTSC និង PAL
NTSC មាន​ល្បឿន​លឿន​ជាង PAL ព្រោះ speed របស់ វាដល់ទៅ 60fps, ប៉ុន្តែ​រូបភាព និង សម្លេង​អន់​បន្តិច តែ​យើង​គួរ​ប្រើ​ប្រាស់ Disc ឬ ISO ប្រភេទ NTSC នេះ​ព្រោះ​វា​អាច​ជួយ​ឱ្យ​យើង​លេង ហ្គេម​បាន​លឿន ជា​មួយ​រូបភាព​ដែល​អាច​ទទួល​យក​បាន។
PAL មាន​ល្បឿន​យឺត speed របស់​វា​ត្រឹម​តែ 50fps ប៉ុន្តែ​រូបភាព​ស្អាត និង សម្លេង​ច្បាស់​ល្អ ។ យើង​អាច​លេង​ហ្គេម​វា​បាន​លុះ​ត្រា​តែ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង​ខ្ពស់។
  • ភាពខុសគ្នារវាង Gsdx9 Hardware និង Software :   (ចូលទៅកាន់ Config => Video GS => Plugin setting)
  • ប្រសិន​បើ​យើង​ជ្រើស​រើស​យក Gsdx9: Direct3D9 Hardware វា​មាន​ល្បឿន​លឿន​ក្នុង​ការ​លេង ប៉ុន្តែ​វា មិន Support ល្អ​ទេ​ចំពោះ Disc ឬ ISO ប្រភេទ NTSC។ ប្រសិន​បើ​ដំណើរ​ការ​ហ្គេម​មិន​ឃើញ​រូប​ជា​មួយ Disc ឬ ISO ប្រ​ភេទ NTSC សូម​ចុច F5។
  • តែបើយើងជ្រើសរើសយក Gsdx9: Direct3D9 Software វិញ​ វា​បច្ចេញ​រូបភាព​ដូច​ PS2 តែម្តង ហើយ Support គ្រប់​ប្រភេទ Disc ឬ ISO ប្រ​ភេទ NTSC តែវាមានល្បឿនយឺតបន្តិច តែបើ PC យើងកម្រិតខ្ពស់គឺគ្មានបញ្ហាទេ។
    • ការកែរប្រែមួយចំនួនដើម្បីឱ្យហ្គេម PS2 ដើរលឿន:
    • ប្រើប្រាស់ Disc ឬ ISO ប្រភេទ NTCS :
    • ប្រើប្រាស់ Gsdx9 : Direct3D9 Hardware ជាមួយនិងការ Tick យក Native
    • កែរសម្រួលជម្រើសមួយចំនួនដូចខាងក្រោមៈចូលទៅកាន់ Config => Emulation settings
របៀបដាក់ ISO ទៅក្នុង Emulator
CDVD => Iso Selector => Browsers រួចរកទីតាំងរបស់ ISO File ជាការស្រេច។
របៀបដាក់ ដំណើរការហ្គេម
System => Boot CDVD Full
x ប្រសិន​បើ​យើង​ជ្រើស​រើស​យក Gsdx9: Direct3D9 Hardware វា​មាន​ល្បឿន​លឿន​ក្នុង​ការ​លេង ប៉ុន្តែ​វា មិន Support ល្អ​ទេ​ចំពោះ Disc ឬ ISO ប្រភេទ NTSC។ ប្រសិន​បើ​ដំណើរ​ការ​ហ្គេម​មិន​ឃើញ​រូប​ជា​មួយ Disc ឬ ISO ប្រ​ភេទ NTSC សូម​ចុច F5។

លេង​ហ្គេម​របស់ ម៉ាស៊ីន Gameboy Advance លើ​កុំព្យូទ័រ


មិត្ត​មួយ​ចំនួន​ធ្លាប់​ដឹង​ពី​ម៉ា​ស៊ីន​ហ្គេម​មួយ​នេះ​គឺ​ជា​ម៉ាស៊ីន Gameboy Advance វា​មាន​ទម្ងន់​ស្រាល និង​ងាយ​ស្រួល​ដាក់​តាម​ខ្លួន ដើម្បី​យក​ទៅ​កម្សាន្ត​គ្រប់​ទី​កន្លែង។ ទោះ​បី​ជា​ពេល​នេះ​ម៉ា​ស៊ីន​ហ្គេម​នេះ មិន​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ហ្គេម​របស់​វា​ត្រូវ​បាន គេ​លេង​នៅ​លើ​កុំព្យូទ័រ​ដ៏ដែល ឧទាហរណ៍ៈ Pokemon Red and Blue, Megaman, Dragon Ball Z, Harvest Moon ជាដើម។ល។
តើ​យើង​ធ្វើ​ដូច​ម្តេច​ទើប​អាច​លេង​ហ្គេម​របស់ Gameboy Advance និង​ទាញ​យក​ហ្គេមរ​បស់​វា​មក​លេង​លើ​PCបាន?
ថៃ្ង​នេះ PANDA4FREE និង​លើក​យក​កម្មវិធី មួយ​ឈ្មោះ​ថា Visual Boy Advance  មក​បង្ហាញ​មិត្ត​អ្នក​អាន។
Visual Boy Advance គឺ​ជា​កម្មវិធី​ដែល​អាច​ឱ្យ​យើង​លេង​ហ្គេម​របស់​ម៉ាស៊ីន​ Game Boy គ្រប់​ប្រភេទ​នៅ​លើ​កុំព្យូទ័រ។
សូម​ទាញ​យក​កម្មវិធី សម្រាប់​សាក​ល្បងៈ   Download here
វិធីប្រើៈ យើង​គ្រាន់​តែ Click លើ​ពាក្យ File => Open រួច​ស្វែង​រក File nameដែល​មាន Extension ( GB, GBA, GBC) ជា​ការ​ស្រេច។
ទាញ​យក​ហ្គេម(Rom)របស់ Gameboy Advance:   Click here