Thursday, September 27, 2012

លេង​ហ្គេម​របស់​ម៉ាស៊ីន​ហ្គេម Wii នៅ​លើ​កុំព្យូទ័រ


The Wii គឺជា Home video game console ដែល​ត្រូវ​បាន​បញ្ចេញ​លក់​នៅ​ក្នុង​ទី​ផ្សារ​ពិភពលោក​តាំង​ពី​ឆ្នាំ​២០០៦ វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន Nintendo Wii ហើយ​វា​ជា​គូរ​ប្រជែង​យ៉ាង​ខ្លាំង​ក្លា​ជា​មួយ Xbox 360 របស់Microsoftនិង Playstation 3 របស់ Sony

ជា​មួយ​និង​ហ្គេម​របស់ Wii យើង​អាច​រីក​រាយ​កម្សាន្ត​យ៉ាង​សប្បាយ​ជា​មួយ​បច្ចេកវិទ្យា​ចំឡែកៗ​ដូច​ជា ការ​លេង​ហ្គេម​ដោយ​ប្រើ​សកម្មភាព​របស់​យើង​ផ្ទាល់ ឩទាហរណ៍ ការវាយ Tennis , ការហាត់ប្រាណការ​វាយ​កូន​ហ្គោល​ជា​ដើម ។ ក្នុង​ការ​បញ្ជា​ហ្គេម​យើង​អាច​ប្រើ​ប្រាស់ Wiimote controller ឬក៏ Game Cube Controller សម្រាប់​បញ្ជា​ផង​ដែរ។
ចំពោះ​ហ្គេម​របស់​វា​មាន​លក្ខណៈ​ 3D , ល្បឿន​លឿន និង​រូបភាព​ច្បាស់​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់។​តើ​យើង​ធ្វើ​ដូច​ម្តេចទើប​អាច​លេង​ហ្គេម​របស់ Wii លើ​កុំព្យូទ័រ​របស់​យើង​បាន?
ថ្ងៃ​នេះ PANDA4FREE លើក​យក​កម្មវិធី​មួយ​ដែល​អាច​ឱ្យ​យើង​អាច​លេង​ហ្គេម​របស់ Wii បាន​លើ PC របស់​យើង​ផ្ទាល់ គឺ Dolphin-Emulator។

តម្រូវការ

Download Dolphin-Emulator

Note : វាដំណើរកាជាមួយ File ISO របស់ Wii Game
Download ISO game : http://www.wiiiso.com