Thursday, September 27, 2012

លេងហ្គេមរបស់ម៉ាស៊ីន PS2 នៅលើកុំព្យូទ័រ ជាមួយនិង Best Configuration


មិត្ត​អ្នក​អាន​មួយ​ចំនួន បាន​ស្គាល់​ពី​ម៉ា​ស៊ីន​ហ្គេម PS2 ហើយ​ថា​វា​ជា​ម៉ាស៊ីន​ហ្គេម​ដែល​មាន​ប្រជា​ប្រិយ​ភាព ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទោះ​បី​ជា​​ម៉ាស៊ីន​ហ្គេម​នេះស្ថិត​នៅ​សេរី​ចាស់ មិន​ដូច​ម៉ាស៊ីន​ហ្គេម​ជំនាន់​ថ្មី​ដូច​ជា XBOX 360, Wii, PS3 ក៏​ដោយ ប៉ុន្តែ​ហ្គេម​របស់​វា​នូវ​តែ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​លើ​ពិភព​លោក​លេង​កម្សាន្ត​ ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​កោត​សរសើ​ថា​ល្អ ពិត​ជា​សប្បាយ​លេង​ថែម​ទៀត។
ដូ​ច្នេះ​ថ្ងៃ​នេះ PANDA4FREE បាន​យក​កម្មវិធី​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កម្មវិធី​លេង​ហ្គេម PS2 លើ​កុំព្យូទ័រ ល្អ​ជាងគេ​និង​ឈាន​មុខ​គេ​មក​បង្ហាញ​ប្រាប់​មិត្ត​អ្នក​អាន។ កម្មវិធី​នេះ​ឈ្មោះ​ថា PCSX2 ជំនាន់ទី0.98 r4600ហើយ CMយើង​បាន​រៀប​ចំនូវ Plug-in with Bios ដើម្បី​ឱ្យ​ហ្គេម​របស់​យើង​លេង​ហ្គេម​បាន​ស្រួល និង សម្លេង​គ្មាន​ភាព​រអាក់​រអួល​ផង​ដែរ។
Download :  Visual C++ 2010 (x86) runtime package  (ចាំបាច់សម្រាប់ដំណើរការកម្មវិធី)
Download : PCSX2
តម្រូវការកម្មវីធី
សម្រាប់ម៉ាស៊ីនទាបបំផុត ល្បឿនហ្គេម (90-95%)
    • CPU : Intel Dual Core 1.7Ghz
    • Ram : 1GB
    • VGA: 128MB
សម្រាប់ម៉ាស៊ីនដែលដំណើរការស្រួល ល្បឿនហ្គេម (95-100%)
    • CPU : Intel Core 2 Duo 2.0Ghz
    • Ram : 1GB
    • VGA: 512 MB
វិធី Configuration ទីតាំងរបស់ Plug-in និង Biosដំបូង
នៅ​ពេល​ដំណើរ​ការ​ដំបូង​វា​ទាម​ទារ​ឱ្យ​យើង​ជ្រើស​រើស​ទីតាំង Plug-in, Bios និង Memory Card ជា​ដើម។
តែ​យើង​ក៏​អាច Configuration ទី​តាំង​នេះ​សារ​ជា​ថ្មី​ម្តង​ទៀត​ដោយ​ចូល​ទៅ​កាន់
Config => Plugin/Bios Selector រួច​កំណត់​ដូច​ខាង​ក្រោមៈ
វិ​ធី​សាស្រ្ត Configuration ដើ​ម្បី​ឱ្យ​ហ្គេម​លេង​បាន​ស្រួល​និង​មាន​ល្បឿន​លឿន
  • ភាពខុសគ្នារវាង Disc ឬ ISO ប្រភេទ NTSC និង PAL
NTSC មាន​ល្បឿន​លឿន​ជាង PAL ព្រោះ speed របស់ វាដល់ទៅ 60fps, ប៉ុន្តែ​រូបភាព និង សម្លេង​អន់​បន្តិច តែ​យើង​គួរ​ប្រើ​ប្រាស់ Disc ឬ ISO ប្រភេទ NTSC នេះ​ព្រោះ​វា​អាច​ជួយ​ឱ្យ​យើង​លេង ហ្គេម​បាន​លឿន ជា​មួយ​រូបភាព​ដែល​អាច​ទទួល​យក​បាន។
PAL មាន​ល្បឿន​យឺត speed របស់​វា​ត្រឹម​តែ 50fps ប៉ុន្តែ​រូបភាព​ស្អាត និង សម្លេង​ច្បាស់​ល្អ ។ យើង​អាច​លេង​ហ្គេម​វា​បាន​លុះ​ត្រា​តែ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង​ខ្ពស់។
  • ភាពខុសគ្នារវាង Gsdx9 Hardware និង Software :   (ចូលទៅកាន់ Config => Video GS => Plugin setting)
  • ប្រសិន​បើ​យើង​ជ្រើស​រើស​យក Gsdx9: Direct3D9 Hardware វា​មាន​ល្បឿន​លឿន​ក្នុង​ការ​លេង ប៉ុន្តែ​វា មិន Support ល្អ​ទេ​ចំពោះ Disc ឬ ISO ប្រភេទ NTSC។ ប្រសិន​បើ​ដំណើរ​ការ​ហ្គេម​មិន​ឃើញ​រូប​ជា​មួយ Disc ឬ ISO ប្រ​ភេទ NTSC សូម​ចុច F5។
  • តែបើយើងជ្រើសរើសយក Gsdx9: Direct3D9 Software វិញ​ វា​បច្ចេញ​រូបភាព​ដូច​ PS2 តែម្តង ហើយ Support គ្រប់​ប្រភេទ Disc ឬ ISO ប្រ​ភេទ NTSC តែវាមានល្បឿនយឺតបន្តិច តែបើ PC យើងកម្រិតខ្ពស់គឺគ្មានបញ្ហាទេ។
    • ការកែរប្រែមួយចំនួនដើម្បីឱ្យហ្គេម PS2 ដើរលឿន:
    • ប្រើប្រាស់ Disc ឬ ISO ប្រភេទ NTCS :
    • ប្រើប្រាស់ Gsdx9 : Direct3D9 Hardware ជាមួយនិងការ Tick យក Native
    • កែរសម្រួលជម្រើសមួយចំនួនដូចខាងក្រោមៈចូលទៅកាន់ Config => Emulation settings
របៀបដាក់ ISO ទៅក្នុង Emulator
CDVD => Iso Selector => Browsers រួចរកទីតាំងរបស់ ISO File ជាការស្រេច។
របៀបដាក់ ដំណើរការហ្គេម
System => Boot CDVD Full
x ប្រសិន​បើ​យើង​ជ្រើស​រើស​យក Gsdx9: Direct3D9 Hardware វា​មាន​ល្បឿន​លឿន​ក្នុង​ការ​លេង ប៉ុន្តែ​វា មិន Support ល្អ​ទេ​ចំពោះ Disc ឬ ISO ប្រភេទ NTSC។ ប្រសិន​បើ​ដំណើរ​ការ​ហ្គេម​មិន​ឃើញ​រូប​ជា​មួយ Disc ឬ ISO ប្រ​ភេទ NTSC សូម​ចុច F5។