ជាទូទៅនៅពេលដែលអ្នកបើកកុំព្យូទ័ររបស់អ្នក នោះអ្នកនឹងឃើញ Windows 7 Boot Screen ដែលមានរូប Logo របស់ Windows 7 ចេញមកជាមួយនឹងពាក្យ Starting Windowsហើយទើបអាចបើកចូលទៅក្នុង Windows បាន។ តែអ្នកចង់ដឹងទេថា តើយើងអាចកែប្រែរូប Logo របស់ Window 7 ជារូបភាពណាមួយដែលយើងចង់បានដែរឬទេ? ជាក់ស្ដែងណាស់យើងមានវិធីនៅក្នុងការកែប្រែឬប្ដូរ Logo នៃរូប Start Screen នៅក្នុង Windows 7 របស់អ្នកបានយ៉ាងងាយ។ ដើម្បីអាចប្ដូរបានអ្នកត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖
១. ដំបូងអ្នកត្រូវទាញយកកម្មវិធី Windows 7 Boot Updater តាមលីងនេះ http://www.mediafire.com/?vk93rzcxnf7cf25
២. បន្ទាប់មកអ្នកត្រូវដំឡើងកម្មវិធីនេះតាមធម្មតា
៣. អ្វីដែលអ្នកត្រូវអនុវត្តបន្ត គឺអ្នកត្រូវ Design រូបភាព Logo សម្រាប់ដាក់ពេល Boot Screen ឬអ្នកអាចចូលទៅទាញយកតាមលីងនេះ http://browse.deviantart.com/?qh=§ion=&global=1&q=Win7-Boot-Animation http://bit.ly/KQvSla ហើយអ្នកចាំបាច់ត្រូវ Extract វាទៅកាន់ទីតាំងណាមួយដែលងាយស្រួលរក
៣. ក្រោយមកទៀតអ្នកត្រូវបើកចូលទៅកាន់កម្មវិធី Windows 7 Boot Update ហើយវានឹងចេញផ្ទាំងមួយ

ដូចច្នេះដើម្បីអាចកែរូប Animation ពេល Boot Screen បានអ្នកចាំបាច់ត្រូវចុចលើ Drop Down menu របស់ Animation រួចជ្រើសរើសយកពាក្យ Animation
ហើយវានឹងចេញផ្ទាំងមួយដើម្បីឱ្យអ្នកចូលទៅចុចយក Folder របស់ Animation ដែលអ្នកបានទាញយកមកខាងលើ ។ ដូចនេះអ្នកត្រូវចុចលើ folder រូប Animation នោះហើយចុចលើ Select Folder
៤. ប្រសិនបើអ្នកចង់ប្ដូរពណ៌ Background អ្នកត្រូវចុចលើរូបពណ៌ខ្មៅនៃពាក្យ Background ហើយបន្ទាប់មកវានឹងចេញពណ៌ឱ្យអ្នកជ្រើសរើស។ ពេលជ្រើសរើសចប់អ្នកត្រូវចុច OK ។
៥. ម្យ៉ាងវិញទៀតអ្នកក៏អាចដាក់ជា Text ខ្លីៗនៅពីក្រោម Starting Windows បានផងដែរដោយចុចលើ Text រួចបំពេញពាក្យណាមួយដែលអ្នកចង់ដាក់ដូចជាឈ្មោះឬ ពាក្យស្វាគមន៍ជាដើម។
៥. ម្យ៉ាងវិញទៀតអ្នកក៏អាចដាក់ជា Text ខ្លីៗនៅពីក្រោម Starting Windows បានផងដែរដោយចុចលើ Text រួចបំពេញពាក្យណាមួយដែលអ្នកចង់ដាក់ដូចជាឈ្មោះឬ ពាក្យស្វាគមន៍ជាដើម។
៦. នៅពេលដែលអ្នកកំណត់រួចរាល់អស់ហើយអ្នកអាចចុច Play ដើម្បីត្រួតពិនិត្យមើលការកំណត់របស់អ្នកឬចុច Full Screen ដើម្បីមើលពេញអេក្រង់។
៧. នៅទីបញ្ចប់អ្នកនឹងបានផ្ទាំង Boot Screen ថ្មីមួយដែលជាស្នាដៃរបស់អ្នកយ៉ាងពិតប្រាកដ។ ហើយអ្វីដែលពិសេសនោះគឺអ្នកអាចកំណត់វាទៅតាមទម្រង់ផ្សេងៗតាមដែលអ្នកត្រូវការ៕
៧. នៅទីបញ្ចប់អ្នកនឹងបានផ្ទាំង Boot Screen ថ្មីមួយដែលជាស្នាដៃរបស់អ្នកយ៉ាងពិតប្រាកដ។ ហើយអ្វីដែលពិសេសនោះគឺអ្នកអាចកំណត់វាទៅតាមទម្រង់ផ្សេងៗតាមដែលអ្នកត្រូវការ៕