មិត្តអ្នកអានមួយចំនួន បានស្គាល់ពីម៉ាស៊ីនហ្គេម PS2 ហើយថាវាជាម៉ាស៊ីនហ្គេមដែលមានប្រជាប្រិយភាព ក្នុងពេលបច្ចុប្បន្ននេះ ទោះបីជាម៉ាស៊ីនហ្គេមនេះស្ថិតនៅសេរីចាស់ មិនដូចម៉ាស៊ីនហ្គេមជំនាន់ថ្មីដូចជា XBOX 360, Wii, PS3 ក៏ដោយ ប៉ុន្តែហ្គេមរបស់វានូវតែត្រូវបានមនុស្សជាច្រើនលាននាក់នៅលើពិភពលោកលេងកម្សាន្ត ហើយថែមទាំងត្រូវបានគេកោតសរសើថាល្អ ពិតជាសប្បាយលេងថែមទៀត។
ដូច្នេះថ្ងៃនេះ PANDA4FREE បានយកកម្មវិធីមួយដែលត្រូវបានគេស្គាល់ថាជាកម្មវិធីលេងហ្គេម PS2 លើកុំព្យូទ័រ ល្អជាងគេនិងឈានមុខគេមកបង្ហាញប្រាប់មិត្តអ្នកអាន។ កម្មវិធីនេះឈ្មោះថា PCSX2 ជំនាន់ទី0.98 r4600ហើយ CMយើងបានរៀបចំនូវ Plug-in with Bios ដើម្បីឱ្យហ្គេមរបស់យើងលេងហ្គេមបានស្រួល និង សម្លេងគ្មានភាពរអាក់រអួលផងដែរ។
Download : Visual C++ 2010 (x86) runtime package (ចាំបាច់សម្រាប់ដំណើរការកម្មវិធី)
Download : PCSX2
តម្រូវការកម្មវីធី
សម្រាប់ម៉ាស៊ីនទាបបំផុត ល្បឿនហ្គេម (90-95%)
- CPU : Intel Dual Core 1.7Ghz
- Ram : 1GB
- VGA: 128MB
សម្រាប់ម៉ាស៊ីនដែលដំណើរការស្រួល ល្បឿនហ្គេម (95-100%)
- CPU : Intel Core 2 Duo 2.0Ghz
- Ram : 1GB
- VGA: 512 MB
វិធី Configuration ទីតាំងរបស់ Plug-in និង Biosដំបូង
នៅពេលដំណើរការដំបូងវាទាមទារឱ្យយើងជ្រើសរើសទីតាំង Plug-in, Bios និង Memory Card ជាដើម។
តែយើងក៏អាច Configuration ទីតាំងនេះសារជាថ្មីម្តងទៀតដោយចូលទៅកាន់
Config => Plugin/Bios Selector រួចកំណត់ដូចខាងក្រោមៈ
វិធីសាស្រ្ត Configuration ដើម្បីឱ្យហ្គេមលេងបានស្រួលនិងមានល្បឿនលឿន
- ភាពខុសគ្នារវាង Disc ឬ ISO ប្រភេទ NTSC និង PAL
NTSC មានល្បឿនលឿនជាង PAL ព្រោះ speed របស់ វាដល់ទៅ 60fps, ប៉ុន្តែរូបភាព និង សម្លេងអន់បន្តិច តែយើងគួរប្រើប្រាស់ Disc ឬ ISO ប្រភេទ NTSC នេះព្រោះវាអាចជួយឱ្យយើងលេង ហ្គេមបានលឿន ជាមួយរូបភាពដែលអាចទទួលយកបាន។
PAL មានល្បឿនយឺត speed របស់វាត្រឹមតែ 50fps ប៉ុន្តែរូបភាពស្អាត និង សម្លេងច្បាស់ល្អ ។ យើងអាចលេងហ្គេមវាបានលុះត្រាតែម៉ាស៊ីនកុំព្យូទ័ររបស់យើងខ្ពស់។
- ភាពខុសគ្នារវាង Gsdx9 Hardware និង Software : (ចូលទៅកាន់ Config => Video GS => Plugin setting)
- ប្រសិនបើយើងជ្រើសរើសយក Gsdx9: Direct3D9 Hardware វាមានល្បឿនលឿនក្នុងការលេង ប៉ុន្តែវា មិន Support ល្អទេចំពោះ Disc ឬ ISO ប្រភេទ NTSC។ ប្រសិនបើដំណើរការហ្គេមមិនឃើញរូបជាមួយ Disc ឬ ISO ប្រភេទ NTSC សូមចុច F5។
- តែបើយើងជ្រើសរើសយក Gsdx9: Direct3D9 Software វិញ វាបច្ចេញរូបភាពដូច PS2 តែម្តង ហើយ Support គ្រប់ប្រភេទ Disc ឬ ISO ប្រភេទ NTSC តែវាមានល្បឿនយឺតបន្តិច តែបើ PC យើងកម្រិតខ្ពស់គឺគ្មានបញ្ហាទេ។
- ការកែរប្រែមួយចំនួនដើម្បីឱ្យហ្គេម PS2 ដើរលឿន:
- ប្រើប្រាស់ Disc ឬ ISO ប្រភេទ NTCS :
- ប្រើប្រាស់ Gsdx9 : Direct3D9 Hardware ជាមួយនិងការ Tick យក Native
- កែរសម្រួលជម្រើសមួយចំនួនដូចខាងក្រោមៈចូលទៅកាន់ Config => Emulation settings
របៀបដាក់ ISO ទៅក្នុង Emulator
CDVD => Iso Selector => Browsers រួចរកទីតាំងរបស់ ISO File ជាការស្រេច។
របៀបដាក់ ដំណើរការហ្គេម
System => Boot CDVD Full
x ប្រសិនបើយើងជ្រើសរើសយក Gsdx9: Direct3D9 Hardware វាមានល្បឿនលឿនក្នុងការលេង ប៉ុន្តែវា មិន Support ល្អទេចំពោះ Disc ឬ ISO ប្រភេទ NTSC។ ប្រសិនបើដំណើរការហ្គេមមិនឃើញរូបជាមួយ Disc ឬ ISO ប្រភេទ NTSC សូមចុច F5។