ពីមុនមកយើងឃើញ កម្មវិធីនីមួយៗ បើចាប់មេរោគ គឺមិនមានមុខងារផ្សេងទៀតឡើយ តែកម្មវិធីនេះវិញ មានសមត្ថភាពច្រើន ក្នុងពេលតែមួយ ដែលអាចការពារកុំព្យូទ័រលោកអ្នក ពីមេរោគគ្រប់ប្រភេទ អាចចាប់មេរោគលើ Flash Memory និងមានTools សម្រាប់ធ្វើការ ថែទាំ កុំព្យូទ័រ ដូចជា Clean Registry, Disk Defragment , Clean Junk file, Clean Shortcut អ្វីដែលប្លែកជាងនេះទៅទៀតនោះ កម្មវិធីនេះមិនធ្វើអោយកុំព្យូទ័រដើរយឺត ដូចកម្មវិធីដ៏ទៃ ទៀតឡើយ។